(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបោះឆ្នោតទទួលស្គាល់ លោក ទី ថានី ជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព។

ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៦ នៅក្នុងសម័យប្រជុំរដ្ឋសភាខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការសម្រេចដាក់ចូលរបៀបវារៈនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ថែមពីនេះ លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖