(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧២,២៧៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៧,៤៨៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៩៩៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០១,០៦៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,២៨២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៩,៤៥២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៥៧៣,០២៣នាក់, ដូសទី៤ចំនួន ៥,០៦៨,១៧២នាក់, ដូសទី៥ចំនួន ១,៦៧៤,៥០២នាក់ និងដូសទី៦ចំនួន ២៥៥,៣៥២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕