(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានបន្តអញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងដាំដុះបន្លែសុវិត្ថភាព ក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។

បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានា របស់បងប្អូនសហគមទាំងពីររួចមក លោកបណ្ឌិត បានធ្វើការណែនាំ និងផ្តល់ជាអនុសាន៍ល្អៗ មួយចំនួន ជូនដល់បងប្អូនផងដែរ។

បន្ថែមលើនេះ លោកបណ្ឌិត បានធ្វើការណែនាំអំពីគោលការណ៍ឥណទានរបស់ ARDB ដែល ជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម និង ដើម្បីកសិករ និងការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមកញ្ចប់ឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងការដំាដុះបន្លែ និងការចញ្ចឹមសត្វជាដើម។

លោកបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមកធនាគារ ARDB បាន។

លោកបណ្ឌិត កៅ ថាច ក៏បានធ្វើការរំលឹកអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយលោកបណ្ឌិត ស្នើសុំបងប្អូនសហគមទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តនិរន្តភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍជូនដល់សង្គមជាតិយើង។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល លោកបណ្ឌិត និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់របស់បងប្អូនសហគមន៍ ហើយលោកបណ្ឌិត បន្តលើកទឹកចឹត្តដល់ម្ចាស់កសិដ្ឋាន បន្តពង្រីកផ្ទះសំណាញ់ដាំដុះបន្ថែមទៀត។ ក្នុងករណីមានតម្រូវការឥណទាន អាចទាក់ទងមក ធនាគារ ARDB បាន៕