(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។

កិច្ចប្រជុំនេះដឹកនាំដោយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំ គ.ជ.ប និងតំណាងមកពីគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយ ក្រោមប្រធានបទស្តីពី៖
*វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់
*វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
*ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប
*ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង៕