(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ដឹកនាំដោយលោកស្រី ហ្កាប្រីអែល កាស្មារ៉ែក (H.E.Mrs.Gabrielle KATZMAREK)។

សូមបញ្ជាក់ថា លោកស្រី ហ្កាប្រីអែល កាស្មារ៉ែក ប្រធានក្រុមសភាសភាអាល្លឺម៉ង់ បាននិងកំពុងដឹកនាំគណៈប្រតិភូសភាអាល្លឺម៉ង់ ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ជាពិសេសជាមួយស្ថាប័ននីតិបញ្ញត្តិ៕