(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រធានបទស្តីពី «ការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិសង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ» ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង, គណៈអភិបាលខណ្ឌ, គណៈនាយកខណ្ឌ, អធិការនគរបាលខណ្ឌ, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង០៧, លោកនាយនគរបាលប៉ុស្តិ៍ទាំង០៧, ស្មៀនសង្កាត់ទាំង០៧ និងក្រុមការងារអមដំណើរគណៈប្រតិភូ សរុបចំនួន ១១០នាក់៕