(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៧ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩៦៤ករណី ឃាត់មនុស្ស២៣៣២នាក់ (ស្រី១៦៤នាក់)៕