(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកការដ្ឋានជួសជុលផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ មានទទឹង ៦ម៉ែត្រ និងបណ្តោយប្រវែង ១១គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥៦ ពីឃុំស្វាយចេក ទៅឃុំតាផូ ស្រុកស្វាយចេក ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ ត្រូវបើកការដ្ឋានជួសជុល។

ការជួសជុលផ្លូវលំនេះ គឺជាជំនួយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីបណ្ឌិត ម៉ៅ ម៉ាល័យ។

ការបើកការដ្ឋាននេះមានការអញ្ជើញចូលរួមពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក, លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក, លោក តាន់ គឹមហួត អគ្គនាយកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំតាផូ និងប្រធានសមាជិក សមាជិការបក្សចុះជួយស្រុកស្វាយចេក ជាច្រើនរូប៕