(ព្រះសីហនុ)៖ ក្រោយទទួលបានដំណឹងថាមានប្រជាពលរដ្ឋ បានរងគ្រោះដោយសារពុលចំណីអាហារ (នំបាញ់ស៊ុង) ចំនួន ២៤នាក់​ នៅភូមិក្រាំងអាត់​ ឃុំកំពង់សិលាស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក៏បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយថវិកា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង២៤នាក់​នោះភ្លាមៗ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ១០ម៉ឺន​រៀល​ និងជួយ​ឧបត្ថម្ភ​ដល់មណ្ឌល​សុខភាព​តក្ក​វិទ​ ចំនួន​១លានរៀល​ផងដែរ​។

បេីតាមរបាយការណ៍ពីអភិបាលស្រុក​ និងអាជ្ញាធរស្រុកកំពង់សីលា​ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ មុនពេលមានអការ:ពុលចំណីអាហារនេះ​ ប្រជាពលរដ្ឋ​ប្រមាណជា​ ៤០នាក់ បានទៅចូលរួមកម្មពិធីជប់លៀងខួបកំណេីតនៅចំណុចភូមិឃុំខាងលេី​ កាលពីថ្ងៃទី១៣​ ខែកុម្ភៈ​ ហេីយក៏បានបរិភោគចំណីអាហារចំនួន​០៣មុខ ក្នុង​នោះរួមមាន​៖​ ឆាសាច់មាន់,ញាំបន្លែគ្រប់មុខ,និងបាញ់ហ៊យ​ ដែលមានប្រភពដេីមមកពីផ្សារជម្ពូវន្ត​ និងខេត្តកំពង់ស្ពឺ​ ប៉ុន្តែ​អ្នកពុលមានចំនួន២៤នាក់។​ លោកបន្តថា​ អ្នកជំងឺមានអការ:មិនស្រួលខ្លួននៅយប់ថ្ងៃទី១៣​ រហូតដល់ព្រឹកឡេីងថ្ងៃទី១៤​ អ្នកជំងឺ ទាំង២៤នាក់ បានស្វែងរកសេវាព្យាបាលនៅកន្លែងផ្សេងៗគ្នា​ ដែលនៅជិតផ្ទះរបស់ពួកគាត់។

លោកបញ្ជាក់បន្ថែមថា​ ពលរដ្ឋចំនួន២៤នាក់​ ក្នុងនោះ១៨នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពតក្កវិទ ស្ថិតនៅ​ភូមិក្រាំងអាត់​ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​ និងនៅពេទ្យផ្សេងចំនួន១នាក់ ៥នាក់ទៀតមានសភាពស្រាលសម្រាកព្យាបាលនៅផ្ទះ៕