(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៦-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសបានទទួលបានភ្ញៀវទេសចរសរុបចំនួន ២៩៩.២៦៤នាក់ ក្នុងនោះភ្ញៀវជាតិមាន ២៤៩.២៥២នាក់ និងភ្ញៀវបរទេសមាន ៥០.០១២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៧០.៦៩៨ នាក់
* រាជធានីភ្នំពេញ ៣៨.៦៩៤ នាក់
* ខេត្តសៀមរាប ៣៧.៦៤៩ នាក់
* ខេត្តកំពង់ចាម ២២.២៧០ នាក់
* ខេត្តកំពត ២១.២៤៤ នាក់
* ខេត្តបាត់ដំបង ២០.៥៤៦ នាក់
* ខេត្តស្វាយរៀង ១៨.៤៦៦ នាក់

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា សម្រាប់ចរន្តភ្ញៀវទេសចរក្នុងស្រុកស្ថិតក្នុងរង្វង់ប្រមាណ​ ៣០ម៉ឺននាក់សម្រាប់សប្តាហ៍ធម្មតា (លើកលែងតែសប្តាហ៍ដែលមានថ្ងៃឈប់សម្រាកបុណ្យទាន) ដែលជាសញ្ញាល្អមួយនៃលំហូរភ្ញៀវទេសចរសម្រាប់ដើមឆ្នាំ២០២៣នេះ។ ការហូរចូលជាបន្តបន្ទាប់នៃចរន្តភ្ញៀវទេសចរអន្តរជាតិ ក៏នឹងរួមចំណែករុញដោលកំណើននៃការដើរកម្សាន្តផ្ទៃក្នុងរបស់ភ្ញៀវទេសចរផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងដុតដៃដុតជើងក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខណៈដែលរដ្ឋបាលរាជធានីខេត្តនានា ក៏កំពុងដាក់ចេញនូវផែនការរៀបចំសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕