(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានផ្តល់អាហារូបករណ៍ចំនួន ០៥ កន្លែង ដល់សិស្សជាប់និទ្ទេសA ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទៅសិក្សានៅប្រទេសចិន កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនលោកឧបនាយករដ្ឋមន្រ្តី តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។

សិស្សទាំង ៥នាក់ នឹងទៅសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលឆាប់ៗនេះ៕