(តាកែវ​)៖ លោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ នៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស» កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីនគបាលពាក់ព័ន្ធ។

ថ្លែងផ្តាំផ្ញេីនាឱកាសនោះ​លោកស្នងការ​បានណែនាំដល់លោកស្នងការរង​ទទួលផែន​ ការិយាល័យជំនាញ​ បន្តចុះប្រជុំពង្រឹងជំនាញបន្ថែមដល់កម្លាំងអធិការដ្ឋាន​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ត្រូវក្តាប់មុខសញ្ញាព្រហ្មទណ្ឌក្មេងទំនេីង​ ល្បែងស៊ីសង​ ជាពិសេសមុខសញ្ញាបង្កការអុកឡុកនៅក្នុងមូលដ្ឋាន​ ដោយត្រូវរៀបចំកម្លាំងភ្នាក់ងារផ្តល់ព័ត៍មាន​ពាក់ព័ន្ធសន្តិសុខ​ ព្រហ្មទណ្ឌ​ និងគ្រឿងញៀន​។ 

ទទ្ទឹមនោះដែរវិធានការបង្ការត្រូវអនុវត្តជាប្រចាំក្នុងការល្បាតពួនស្ទាក់តាមផ្លូវជាតិ​ ផ្លូវខេត្ត​ ផ្លូវលំ​ និងភូមិសាស្រ្តស្មុគស្មាញ​ ដេីម្បីស្រាវជ្រាវបង្ក្រាបបានទាន់ពេលវេលា​ និងមានប្រសិទ្ធភាព​ សំដៅធានានូវសុខសុវត្ត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ អាជ្ញាធរគ្រប់ថ្នាក់​ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិ​ ទីប្រជុំជនសំដៅរកឃេីញមុខសញ្ញាប្រព្រឹត្តបទល្មេីសផ្សេងៗ។ 

ពាក់ព័ន្ធបណ្តាញសង្គម​ លោកស្នងការ​ បានណែនាំដល់លោកអធិការ​ ត្រូវរៀបចំ​ និងជំរុញក្រុមតាមដានមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ​ ជាពិសេសបន្តគ្រប់គ្រងសកម្មភាពអង្គការ​ សមាគម​ ចលនាប្រឆាំង​ គណបក្សនយោបាយ​ ប្រមូលព៏ត៍មានរូបភាពខ្លឹមសារ​ ដេីម្បីរក្សាទុកជាភស្តុតាងសម្រាប់ដាក់បន្ទុក​។ 

ចំពោះការងារចរាចរណ៍​ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំឱ្យបន្តចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ អប់រំណែនាំប្រជាពលរដ្ឋ​ឱ្យពាក់មួក​ ដាក់កញ្ចក់​ បេីក​បរត្រូវគោរពច្បាប់​ និងត្រូវណែនាំប្រជាពលរដ្ឋកុំឱ្យខ្លាចនគរបាល​ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា​ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់កេីតឡេីង។

ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​លោកស្នងការបានណែនាំ បន្តចុះធ្វេីវេទិកាសាធារណ:​ ការផ្សព្វផ្សាយ និងត្រូវធ្វេីបច្ចុប្បន្នភាពកម្លាំងប្រជាការពារឡេីងវិញ​ ដេីម្បីប្រេីប្រាស់ជាកម្លាំងជំនួយក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ក្នុងនោះលោកស្នងការ​បានណែនាំដល់លោកអធិការ​ លោកនាយប៉ុស្តិ៍​ ត្រូវពន្លឿនការផ្តល់សេវាសាធារណ:​ សៀវភៅស្នាក់នៅ​ក២ សៀវភៅគ្រួសារ​ក៤​ អត្តសញ្ញាណប័ណ្ណ​ ដោយត្រូវយកទៅប្រគល់ជូនប្រជាលរដ្ឋឱ្យដល់តាមខ្នងផ្ទះ​ និងមិនត្រូវប៉ះពាល់ផលប្រយោជន៍ពីប្រជាពលរដ្ឋឡេីយ។

ពាក់ព័ន្ធការងារអភិវឌ្ឍអង្គភាព​ លោកស្នងការ​ បានណែនាំដល់លោកអធិការ​ ត្រូវចេះចលនាគៀងគរស្វែង៛កថវិកា​ សម្ភារ:​ សម្រាប់កសាងអង្គភាពនៅអធិការដ្ឋាន​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ឱ្យមានកន្លែងធ្វេីការសមរម្យ​ ដេីម្បីងាយស្រួលក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ​ ក៏ដូចជាការងារបំរេីសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​ និងការជឿទុកចិត្តពីប្រជាពលរដ្ឋមកលេីកងកម្លាំងនគរបាលយេីង៕

=