(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅថ្ងៃទី១២ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់មួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់។ នេះបើតាមលោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បញ្ជាប់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់លោក ហែម ដារិទ្ធិ ប្រធានគណៈបញ្ជាការឯភាពរដ្ឋបាលខណ្ឌមានជ័យ ព្រមទាំងកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌ បានចុះដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជន់មាន់មួយកន្លែង ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ កម្លាំងបានឃាត់ខ្លួនមនុស្សបាន០៨នាក់, មាន់ជល់ចំនួន ០២ក្បាល, ដកហូតម៉ូតូ០៥គ្រឿង ជញ្ចីងចំនួន០២គ្រឿង។

មនុស្សទាំង៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅមូលដ្ឋានកងអាវុធហត្ថខណ្ឌ ដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕