(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក និងជាប្រធានគណចលនាយុវជនបក្សខណ្ឌ បានឧបត្ថម្ភអាវ និងថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សសង្កាត់របស់ខ្លួនចំនួន១៨៥នាក់។

ការឧបត្ថម្ភអាវ និងថវិការបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន១៨៥នាក់ របស់លោក ជា ពិសី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ យុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោក ជា ពិសី នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអាវ និងថវិកាដល់សមាជិក សមាជិកាបក្សសង្កាត់ផ្សារដេប៉ូទី២ ចំនួន១៨៥នាក់នេះដែរ គឺធ្វើឡើងក្នុងគោលបំណងណែនាំឲ្យសមាជិក សមាជិកាយកចិត្តទុកដាក់ផ្សព្វផ្សាយខ្លឹមសារ មតិផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨៕