(ព្រះសីហនុ)៖ ជនសង្ស័យ៦នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រតិបត្តិការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់។

ជន​សង្ស័យបានចំ​នួ​ន​៦នាក់រួមមាន៖

ទី១៖ ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះ​សី​ហនុ ។
ទី២៖ ឈ្មោះ ជុំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ សំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី៣៖ ឈ្មោះលី ម៉ាត់ ភេទប្រុស អាយុ៣០ ​ឆ្នាំមុខរបរមិនពិត​ប្រាកដ មានទីលំនៅភូមិបន្ទា​យប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ទី៤៖ ឈ្មោះ ផន ឡយ ភេទ​ប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។
ទី៥៖ ឈ្មោះ លៀង គឹងអ៊ាង ភេទប្រុស អា​យុ​៣៩ឆ្នាំមុខរបរមិនពិតប្រា​កដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។
ទី៦៖ ឈ្មោះ សុឹម វៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំនៅ ភូមិសំរុ​ង ឃុំសំរុង (អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះ​សីហនុ )។

ដកហូតវត្ថុតាងរួមមាន៖
- ម្សៅក្រាមសថ្លាសង្ស័យសា​រធាតុញៀនចំនួន​២៦កញ្ចប់
- ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀនចំនួន០៧គ្រាប់​
- ប្រភេទម្សៅក្នុងកញ្ចប់ពណ៌​ខៀវ​សង្ស័យសារធាតុញៀនចំនួន១០កញ្ចប់។
- ទូរស័ព្ទដៃចំនួន០៧គ្រឿង
- ម៉ូតូ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕