(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៦៧,២៩៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៦,៣៣១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៧០៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០០,១០៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣២,៤៧៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៧,៦៧៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៤៦,៤៧៥នាក់, ដូសទី៤ចំនួន ៥,០១៤,៣១០នាក់, ដូសទី៥ចំនួន ១,៦០៧,៨៨៥នាក់ និងដូសទី៦ចំនួន ២២៥,០៩៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕