(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៣ករណី, បេីកបរក្រោមឥទ្ធិពល១ករណីនិងជួញដូរ១៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៨០៩ករណី ឃាត់មនុស្ស ១,៩៤១នាក់ (ស្រី១៣៥នាក់)៕