(ភ្នំពេញ)៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូចំនួន០៥គ្រឿង ត្រូវមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាប់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៥នាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះកាលពីថ្ងៃទី១៥ ខែមករា វេលាម៉ោង០៣:១៣នាទីទៀបភ្លឺ នៅចំណុចបរិវេណផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

ទី១៖ ឈ្មោះ ប៊ុន វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ទី២៖ ឈ្មោះ កែវ ប៊ុនហ៊ាង ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)។

សម្ភារៈបាត់បង់៖ ម៉ូតូ០៥គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AG-6147, ២-ម៉ាកប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1IA-9819, ៣-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1Q-8486, ៤-ម៉ាកប៊ីត ពណ៌ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AF-6309, ៥-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខតាកែវ 1J-9855។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលេីត្រូវបានកម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕