(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឡងប្រជែង ជ្រើសរើស ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីន គរបាលជាតិសំរាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ។

ការផ្តល់ពាក្យជូនបេក្ខជន មានរយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦។

ទីកន្លែងទទួលពាក្យ និងចុះឈ្មោះរបស់បេក្ខជន៖
- នៅថ្នាក់កណ្តាល ការផ្តល់ទទួលពាក្យ និងចុះឈ្មោះបេក្ខជនធ្វើនៅសាលប្រជុំនាយកដ្ឋាន បុគ្គលិក (ផ្នែកនគរបាលជាតិ) អាគារ L។
- នៅថ្នាក់រាជធានីខេត្ត៖ ការផ្តល់ទទួលពាក្យ និងចុះឈ្មោះបេក្ខជនធ្វើនៅទីតាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ការទទួលពាក្យបេក្ខជន និងការរៀបចំបញ្ជីឈ្មោះ មានរយៈពេល១៥ថ្ងៃ ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៦៕