(កំពង់ឆ្នាំង)៖ ក្រោយពីបញ្ចប់ថ្ងៃឱសានវាទលើកទីមួយនៅថ្ងៃទី៦ ខែកុម្ភៈ របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ស្ដីពីការកំណត់រៀបចំសណ្តាប់ធ្នាប់ចំពោះការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ចំណុចសួនច្បារដើមពោធិ៍ក្នុងក្រុងកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែកុម្ភៈ សមត្ថកិច្ចពិនិត្យឃើញជាក់ស្ដែង ដែលប្រជាពលរដ្ឋជាអ្នកលក់ដូរបានរុះរើតុ និងរោងដាក់អីវ៉ាន់លក់ដូរ ថយក្រោយតាមការណែនាំបានមួយចំនួននៅមួយចំនួនទៀតពួកគាត់មិនទាន់ចូលរួមគឺនៅបន្តលក់ដដែល។

លោកវរសេនីយ៍ឯក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងទទួលផ្នែកចរាចរណ៍ និងសណ្ដាប់ធ្នាប់ និងជាអ្នកដឹកនាំសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់លក់ដូរនៅចំណុចខាងលើនេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ បានឲ្យដឹងថា អនុវត្តតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានកំណត់ឲ្យអ្នកលក់ដូរទាំងអស់រើតុ គ្រែ ឬសំយ៉ាប ស្លាកយីហោផ្សេងៗ និងរោងលក់ដូរ ថយក្រោយចេញពីលើចិញ្ចើមផ្លូវក្រាលការ៉ូឡា ដោយត្រូវទុកផ្លូវដើរ៣ ម៉ែត្រសម្រាប់អ្នកថ្មើជើង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ពេលសមត្ថកិច្ចចុះត្រួតពិនិត្យឃើញអ្នកលក់ដូរមួយចំនួនបានរើថយក្រោយ តាមការណែនាំត្រឹមត្រូវហើយ នៅសល់តែមួយចំនួនទៀត ដែលបានធ្វើតាមការ ណែនាំតែសមត្ថកិច្ចក៏បានធ្វើការណែនាំឱ្យ ពួកគាត់ស្ម័គ្រ ចិត្តបន្តរុះរើដោយខ្លួនឯងបន្ថែមទៀតផងដែរ។

លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយមើលឃើញការចូលរួមរប ស់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរចំពោះការរៀបចំស ណ្ដាប់ធ្នាប់ក្រុងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងកន្លងមកមានតិចតួច ហេតុនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ រដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងចេញលិខិតជូនដំណឹងចែកជូនដល់អាជីវករលក់ដូរ និងបងប្អូនប្រជាពលរដ្ឋរស់នៅចំណុចខាងលើ ដោយទុក្ខរយៈពេលមួយសប្តាហ៍បន្តទៀតឱ្យពួកគាត់ ចូលរួមស្ម័គ្រចិត្តរស់រានដោយខ្លួនឯង គឺចាប់ពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្ងៃផុតកំណត់ឱសានវាទលើកទី២ ករណីនៅតែមិនរុះរើតាមការណែនាំនោះទេ សមត្ថកិច្ចចម្រុះនឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើចេញពីលើចិញ្ចើមផ្លូវសាធារណៈឲ្យអស់តាមផែនការរបស់រដ្ឋបាលក្រុងដើម្បីដើម្បី សណ្ដាប់ធ្នាប់សាធារណៈ។

ជាថ្មីម្ដងទៀត ក្នុងនាមលោកជាអភិបាលរងក្រុង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅចំណុចខាងលើនេះ សូមចូលរួមរៀបចំសណ្តា ប់ធ្នាប់លក់ដូរតាមមុខតូបរបស់ខ្លួននិមួយៗឲ្យមានរបៀប រៀបរយតាមការជូនដំណឹង និងតាមការកំណត់របស់រដ្ឋ បាលក្រុងឱ្យបានមុនថ្ងៃឱសានវាទលើកទី២។ បើពុំនោះទេពេលហួសឱសានវាទលើកទី២នេះ សមត្ថកច្ចចម្រុះ និងចុះរើរុះរៀបចំតាមជាក់ស្ដែង ដោយមិនទទួលខុសត្រូវចំ ពោះការបែកបាក់ឬខូចខាតសម្ភារៈផ្សេៗដោយអចេតនារបស់បងប្អូននោះឡើយ៕