(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើងចំនួន៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រង​​​របួសធ្ងន់៣នាក់ និងរបួសស្រាលម្នាក់។ នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៤លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៦គ្រឿង រួមមាន ម៉ូតូ​ចំនួន៣គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង និងអ្នកថ្មើរជើង១នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណីគ្រោះថ្នាក់​​ចរាចរណ៍ ​រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក និងមិនប្រកាន់ស្តាំ១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៣នាក់ (យប់)។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញ​ថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២២៣៣គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ១០៦៤គ្រឿង ​និងពិន័យ​សរុប ១១៦៩គ្រឿង៕