(ភ្នំពេញ)៖ ​រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។

សម័យប្រជុំវិសាមញ្ញ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ការសម្រេចបើកសម័យប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីអនុម័តកាលបរិច្ឆេទ និងរបៀបវារៈសម្រាប់សម័យប្រជុំខាងលើនេះ៕