(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងសមាជិក សមាជិកាទាំងអស់ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

លិខិតរបស់សម្តេចបានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម និងសមាជិក សមាជិកា នៃគណបក្សឯកភាពជាតិខ្មែរ ដែលបានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ប្អូនស្រីជាទីស្រឡាញ់របស់នាងខ្ញុំ។

សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីនាងខ្ញុំ»