(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនថ្លៃរបស់សម្តេច។

លិខិតរបស់សម្តេចបានឲ្យដឹងយ៉ាងដូច្នេះថា «ទូលបង្គំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ព្រះអង្គម្ចាស់ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ទួលបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គ និងសមាជិក សមាជិកា នៃគណបក្សហ្វ៊ុនស៉ិនប៉ិច ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្អូនថ្លៃជាទីស្រឡាញ់របស់ខ្ញុំ។

សូមព្រះអង្គ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីទូលបង្គំ»