(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីរបស់សម្តេច។

លិខិតរបស់សម្តេចបានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម និងសមាជិក សមាជិកា នៃគណបក្សខ្មែរតែមួយ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ។

សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ និងភរិយា»