(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៩ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ជួញដូរ១៥ករណី, និងដឹកជញ្ជូនរក្សាទុក២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦៤៣ករណី ឃាត់មនុស្ស១៥៨៧នាក់ (ស្រី១១២នាក់)៕