(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះដាំផ្កាស្បៃរឿង១លានដើម នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក និងប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត។

ការដ្ឋានដាំផ្កាស្បៃរឿងចំនួន ១លានដើម គឺជាអំណោយរបស់លោក អ៊ាង សុផល្លែត។

ផ្កាស្បៃរឿង១លានដើមនេះ គឺជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង៕