(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានទាំងរត់អក្សរអង់គ្លេសពីក្រោមផង មានចំណងជើងថា «ការរៀបចំបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាស អំណោយផលយ៉ាងល្អប្រសើរ» ជាមួយនឹងការរំលេចឱ្យឃើញនូវកត្តាច្រើនយ៉ាង ដែលបានបង្កើតជាបរិយាកាសអំណោយផល ដល់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

ខ្លឹមសារវីដេអូ ដែលមានរយៈពេល១១នាទី បានបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ កាន់តែខិតចូលមកដល់ គេអាចមើលឃើញពីកត្តាអំណោយផលជាច្រើន សម្រាប់ដំណើរការបោះឆ្នោតដ៏សំខាន់នេះ។ ជាមួយនឹងការរំពឹងទុក ដោយសុទិដ្ឋិនិយមថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសដ៍ល្អប្រសើរ។

ប្រការដែលល្អ គឺស្ថិតនៅត្រង់ថា បរិយាកាសនយោបាយទូទៅមានស្ថិរភាព និងភាពស្ងប់ស្ងាត់ល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចជាតិ ក៏មានសុខភាពល្អ រីឯជីវភាពប្រជាពលរដ្ឋ ក៏មានលក្ខណៈកាន់តែប្រសើរឡើងៗជាលំដាប់។ ភាពអំណោយផលទាំងនេះ ពិតជានឹងបង្កលក្ខណៈងាយស្រួលឲ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖