(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៤ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ជួញដូរ១៦ករណី, បេីកបរក្រោមឥទ្ធិពល១ករណី និងដឹកជញ្ជូនរក្សាទុក៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៩២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤៤៥ករណី ឃាត់មនុស្ស១១០១នាក់ (ស្រី៧៨នាក់)៕