(ភ្នំពេញ)៖ លោក យឹង ប៊ុនធឺ អគ្គនាយកក្រុមហ៊ុន ដឹកជញ្ជួន យឹង ប៊ុនធឺ សម្តែងការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

ឆ្លៀតក្នុងឱកាសនេះលោក យឹង ប៊ុនធឺ សេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មុនទទួលតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ មានតួនាទីជានាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការការងារព្រំដែន (អ.ប.ក) នៃអគ្គបញ្ជាការ៕