(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

ការសម្រេចូលរួមជីវិភាពនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីពួកគេបានជួបពិភាក្សាជាមួយ ឯកឧត្ដម​ បណ្ឌិត​ លី សាម៉េត ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន ​សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅខេត្តតាកែវ។

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទាំង៤រូប បានលើកឡើងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទេីបពួកគេយល់ច្បាស់ថា មានតែគណបក្សប្រជាជនទេ ដែលមានគោលនយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋដ៏ស្មោះត្រង់ទេីបពួកគាត់សម្រេចចិត្ត មករួមរស់ជាមួយគណបក្សប្រជាជនយើងវិញ៕