(ភ្នំពេញ)៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋជាប់ សែស្រឡាយចិន ឱ្យប្រុងប្រយ័ត្នខ្ពស់លើគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យ នេះ បានអញ្ជើញទៅណា តែបានចំណាយពេលវេលានៅលើទីលានវាលស្មៅវាយកូនគោល ដែលជាកីឡាដែលសម្តេចតេជោ ចូលចិត្ត និងមានភាពប៉ិនប្រសប់ជាមួយកីឡានេះផងដែរ។

ជាមួយនឹងរូបភាពជាច្រើនសន្លឹកលើទីលានវាយកូនគោលប្រកបដោយភាពស្វាហាប់ សម្តេចតេជោ បានសរសេររៀបរាប់បែបនេះ «ថ្ងៃទី២ ចូលឆ្នាំចិនមានអ្នកមានតំណមមិនធ្វើដំណើរមានអ្នកដើរកម្សាន្ត មានអ្នកផឹកសុីនៅផ្ទះ។ ឯខ្ញុំមានឱកាសចូលវាយកូនគោលនៅទីលានវាយកូនគោលខ្នាតអន្តរជាតិ ដែលមាននៅកម្ពុជា។ សូមបងប្អូនប្រុងប្រយត្ឋ័គ្រោះថ្នាក់ចរាចរ
និងគ្រោះអគ្គីភ័យ»