(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥៤,៧៩២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៣,៧៧៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,០៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៧,៦១៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣០,៥៥៧ក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩២,៧៥៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៤៧៩,៣២៤នាក់, ដូសទី៤ចំនួន ៤,៨៧៦,២៩៤នាក់, ដូសទី៥ចំនួន ១,៤០០,៨៩១នាក់ និងដូសទី៦ចំនួន ៥៣,១១៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕