(ភ្នំពេញ)៖ លោកឧកញ៉ា ប៊ុន រតនា ដែលជាអ្នកជំនួញល្បីឈ្មោះមួយរូប បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់សេចក្តីទុកចិត្ត តែងតាំងលោកជា អនុប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅរាជធានីភ្នំពេញ និងខេត្តនានា។

ឧកញ៉ា ប៊ុន រតនា បានសរសេរខ្លឹមសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមថ្លែងអំណរអគុណ និងដឹងគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់ សេចក្តីទុកចិត្តដល់ខ្ញុំបាទធ្វើជាអនុប្រធាន នៃក្រុមការងារពិសេសសម្តេចតេជោ ហ៊ុនសែន ដើម្បីធ្វើចលនាកសាងពង្រឹង និងពង្រីកសមាជិកគណបក្សថ្មីនៅតាមមូលដ្ឋានរាជធានី ខេត្ត។

ក្នុងការបំពេញបេសកកម្មដ៏មានសារ:សំខាន់នេះ ខ្ញុំបាទសូមអរគុណ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ជាប្រធាន ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

ខ្ញុំបាទ សូមប្ដេជ្ញាចិត្តបម្រើបក្ស បម្រើសម្ដេចប្រធាន បម្រើប្រជាជន ដោយស្មោះស្ម័គ្រជានិរន្ត។ ខ្ញុំបាទសូមសច្ចាថានឹងស្មោះត្រង់ជាមួយបក្ស ជាមួយសម្តេច និងជាមួយប្រជាជន ចាប់ពីបានទទួលសេចក្តីសម្រចនេះតទៅ។ អរគុណសន្តិភាព»៕