(ស្វាយរៀង)៖ លោក រៀម ស៊ីណា តំណាងឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង សូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម បណ្ឌិត កែរ រដ្ឋា  អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី  ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ២៥ រាជធានី-ខេត្ត និងជាសមាជិកគណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល។

តាងនាមតំណាងឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង សូមឯកឧត្តមបណ្ឌិត កែរ រដ្ឋា និងលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកបម្រើវិស័យសុខាភិបាលឱ្យកាន់តែមានភាពរីកចម្រើននិងមានទំនុកចិត្តពីប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។សូមឯកឧត្តម និងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕