(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រជុំលើកទី១ ស្ដីពីខ្លឹមសារ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាព ២០២៣ និងផែនការត្រូវអនុវត្ដក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្មេយ៍ ។

កិច្ចប្រជុំនេះបានប្រារព្ធទៅក្រោមអធិបតីភាព លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញពីលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជាកាកបាទក្រហមកម្ពុជា និងលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងមន្ដ្រីក្រុមការងារជាច្រើនរូបទៀត ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ បានលើកពិភាក្សាទៅលើរបៀបវារៈមួយចំនួន ដូចជា៖
*ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្ដក្នុងការរៀបចំទិវា៨ឧសភា
*ពិភាក្សាលើខ្លឹមសារ និងផែនការត្រូវអនុវត្ដក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្មេយ៍ និងបញ្ហាផ្សេងៗ៕