(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអបអរសាទរចៅស្រីច្បង (កូនស្រីលោកស្រី ហ៊ុន ម៉ាណា) ក្រោយទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបានកំណត់គោលទាបបំផុត សម្រាប់ចៅៗទាំងអស់ ត្រូវបញ្ចប់ថ្នាក់អនុបណ្ឌិត និងគោលដៅខ្ពស់បំផុតគឺថ្នាក់បណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន ចេញសារអបអរសាទរនៅលើផេកហ្វេសបុក យ៉ាងដូច្នេះថា «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូនជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅបរិញ្ញាបត្រ ជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុតនិងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតា គឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅ នៃគ្រួសារដែលសាមីខ្លួនចៅ ម្នាក់ៗ និងឪពុកម្តាយ ពួកគេត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»