(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារដឹកនាំរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្ររដ្ឋាភិបាល នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អំពីការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សកម្មភាពនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕