(ភ្នំពេញ)៖ យោងតាមលិខិតសិទ្ធិប្រទានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានប្រទានសិទ្ធិជូនលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ជារដ្ឋមន្រ្តីស្តីទី នៃទីស្តីគណៈរដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

នៅក្នុងលិខិតសិទ្ធិប្រទាន បានបញ្ជាក់ថា៖ «ប្រទានសិទ្ធិជូនលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ជារដ្ឋមន្រ្តីស្តីទី នៃទីស្តីគណៈរដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីជាសក្ខីភាព ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានសិទ្ធិពេញលេញ តាមអំណាចច្បាប់ បានចុះហត្ថលេខាខាងក្រោមលើសិទ្ធិប្រទាននេះ»