(ភ្នំពេញ)៖ កម្មវិធីគម្រោងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋក្រីក្រ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាមេគង្គចាប់ពីវេលាម៉ោង ៧-១០ព្រឹក ។

គោលបំណងក្នុងកម្មវិធីនោះ គឺដើម្បីបញ្ជ្រាប និងបង្កើនការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ការកាត់បន្ថយការបាត់បង់ជីវិត និងពិការភាព ពិសេសក៏មានដង្ហែរក្បួនកង់-ម៉ូតូមួកសុវត្ថិភាពផងដែរ៕