(សៀមរាប)៖ ក្រុមភ្នាក់ងារទេសចរណ៍​នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខាទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជា ជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។

ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរ​ដែលមកកម្សាន្ត​ក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញ​ដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕