(ក្រចេះ)៖ នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ លោក អ៊ុយ​ ភារក្ស​ ​អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ តំណាងលោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោក ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា។

ពិធីនេះក៏មានចូលរួមពីអមដំណើរលោកស្រី ខាំ សុភាព អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងក្រចេះ, លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង
លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ, គណៈកម្មាធិការគណបក្សក្រុង, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥, ប្រធាន អនុប្រធាន គណៈកម្មាធិការសាខាបក្សភូមិ, ប្រធាន អនុប្រធាន សាខាចំណុះគណបក្សសង្កាត់សរុបចំនួន ៣៤៣នាក់។

ក្រោយពីបានអានសន្ទរៈកថា សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាដោយ លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងចំណាប់អារម្មណ៍តំណាងអង្គមិទ្ធិញ រួចមក លោក អ៊ុយ ភារក្ស បានផ្តាំផ្ញើឲ្យសមាជិកនៃអង្គមីទ្ទីង​ ត្រូវចងចាំជានិច្ច​នូវស្មារតី​ថ្ងៃ ៧​មករា​ ១៩៧៩​ ដែលជាទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត។

លោកថា «មានថ្ងៃ​ ៧​មករា​ ឆ្នាំ១៩៧៩​ ទើបមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ​៖​ មានសន្តិភាព​ មានការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ មានឯករាជ្យ​ សេរីភាព​ ប្រជាធិបតេយ្យ​។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ពិសេសក្រោមការដឹកនាំរបស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ធ្វើឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកសន្តិភាព​ ស្ថេរភាព​ និងរីកចំរើនគ្រប់វិស័យ​។ សូមអរគុណ​សន្តិភាព​ និងអរគុណ​នយោបាយឈ្នះ​ឈ្នះ»​។

លោកបន្តថា «ចូររួមគ្នាថែរក្សាស្មារតី​ ៧មករា​ ឲ្យស្ថិតស្ថេរជាអមតៈ​ និងភ្លឺចែងចាំងជានិច្ច»។ មុននឹងបញ្ចប់ លោកក៏បានប្រគល់កុំព្យូទ័រដល់គណប្សសង្កាត់ក្រចេះចំនួន ០១គ្រឿង និងគណបក្សសង្កាត់អូឬស្សីចំនួន ០១គ្រឿង សម្រាប់បម្រើការងារក្នុងគណបក្សសង្កាត់ សរុបថវិកាអស់ចំនួន៩០០ដុល្លារផងដែរ៕