(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤៥,១៨២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨១,៩៨៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៦៦៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៥,៨៧៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៩,០៤៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៨,៦០៦នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៤៣៤,៥៧២នាក់, ដូសទី៤ចំនួន ៤,៧៨៥,៧៣៩នាក់, ដូសទី៥ចំនួន ១,២៥០,០៦៧នាក់ និងដូសទី៦ ចំនួន ៧,៤០៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕