(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិ ឱ្យរួមគ្នាការពារសុខសន្តិភាព ហើយទប់ស្កាត់នយោបាយជ្រុលនិយម http://fna.asia/4069e88

២៖ ប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន ប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ ដោយសារតែក្រុមប្រឆាំងគិតតែពីប្រឆាំងបង្កចលាចល និងមិនគិតពីផលប្រយោជន៍ជាតិ http://fna.asia/664f055

៣៖ លោក គី​ តិច៖ ការរឹបអូសទ្រព្យសម្បត្តិរបស់ សម រង្ស៉ី គឺជាការសម្រេចរបស់តុលាការ ដោយអនុវត្តទៅតាមច្បាប់ http://fna.asia/cbb7b63

៤៖ សម្តេចតេជោ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៤ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ http://fna.asia/ced3362

៥៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំឮកកងទ័ព ត្រូវហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព សំដៅធានានូវសមត្ថភាពពេញលេញបម្រើជាតិឱ្យបានជោគជ័យ http://fna.asia/05a18a7

៦៖ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នឹងចាក់បញ្ចាំងនៅល្ងាចថ្ងៃនេះ http://fna.asia/d7eab25

៧៖ កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេន២៧៣នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី http://fna.asia/068b8cc

៨៖ ឆ្នាំ២០២២ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១៤ ៧៨៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងដកហូតសារធាតុញៀនជាង ១៤តោន http://fna.asia/c1c216f

៩៖ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបកើនឡើងជាង ៣០% នៅឆ្នាំ២០២២ តែនាំចេញទៅចិនធ្លាក់ចុះបន្តិច http://fna.asia/958afc1

១០៖ បើកការដ្ឋានសាងសង់ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំ មានកម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ http://fna.asia/fa2031f