(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះពង្រឹងមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ក្រោយថ្ងៃដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបប្រជាជនកម្ពុជា បានរួចផុតពីរបបគុកឥតជញ្ជាំង ក្រោមរបបដ៏សាហាវឃោឃៅនៃបនខ្មែរក្រហម ប៉ុល ពត ដែលធ្វើឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ការលើកឡើងបែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាគណៈអធីបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ( ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣) ដែលប្រារពធ្វើឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមានសមាជិក សមាជិកា អញ្ជើញចូលរួមចំនួន៦០០នាក់។

នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី បានលើកឡើងថា មុនថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យើងបាត់បងអ្វីៗទាំងអស់ សូម្បីតែជិវិតផ្ទាល់ខ្លួនយើងក៏មិនអាចការពារបានដែរ។

ទេសរដ្ឋមន្ត្រី បានស្នើឱ្យសមាជិក សមាជិការទាំងអស់គ្នាត្រូវតែសាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងបន្តរក្សា ការពារសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពនេះ និងសមត្ថផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន។

ទេសរដ្ឋមន្ត្រី បានណែនាំឱ្យសមាជិក សមាជិកាទាំង ត្រូវបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាយើងឱ្យរីកចម្រើនបន្ថែមទៀត និងបន្តគាំទ្រលោបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕