(ភ្នំពេញ)​៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រេីប្រាស់ហិង្សាលេីក្រុមគ្រួសារ​ កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។

ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន​ ប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រី​។ ជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយតែគាត់ជនរងគ្រោះចេះតែទ្រាំ​ មិនប្តឹងអីនោះទេ​ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងបគាត់​ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន​ និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍​ ភ្លាមកម្លាំងកងរាជអាវុធហត្ថបានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ​ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និបង់ជាច្រេីនផងដែរ។

ជនដែលប្រេីហិង្សាមានឈ្មោះ​ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ​ មុខងារបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ចុងក្រោយជនរងគ្រោះសូមស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕