(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បានចេញផ្សាយវីដេអូអប់រំ ឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩​ ដោយបន្តអនុវត្តន៍វិធានការ៣ការពារ​ និង៣កុំ​។

តាមរយៈនេះ ក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួង ដេីម្បីការពារការផ្ទុះឡេីងវិញនូវការរាតត្បាតជំងឺកូវីដ-១៩​ នៅក្នុងសហគមន៍៕

ទស្សនាវីដេអូ នៅខាងក្រោមនេះ៖