(កំពង់ចាម)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស និងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានដឹកនាំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា នៅស្រុកកងមាស ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន១០០៣រូប។

លោកបានថ្លែងសុន្ទរកថា ដោយបានលើកឡើងពីប្រវត្តិនៃថ្ងៃជ័យជម្នះ៧មករា ចលនាតស៊ូដើម្បីសង្រ្គោះជាតិ និងប្រវត្តិនៃការចរចាស្វែងរកសន្តិភាព ដែលមាន៤ភាគី និងកំណែទម្រង់សេដ្ឋកិច្ច នយោបាយ ការបង្រួបបង្រួមជាតិ រហូតបង្កើតបាននូវរាជាណាចក្រកម្ពុជាទី២។

លោកបានបន្តថា យុទ្ធសាស្ត្រឈ្នះឈ្នះ ដែលរំលត់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងបង្រួបបង្រួមជាតិប្រកបដោយសន្តិភាព។

លោកបានបន្តទៀតថា ដាក់ចេញនូវគោលនយោបាយត្រីកោណ និងគោលនយោបាយ ចតុកោណ ដែលមានគោលដៅយុទ្ធសាស្ត្រ «មនុស្ស ទឹក ផ្លូវ ភ្លើង» ទទួលបានជោគជ័យជាបន្តបន្ទាប់ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។

លោកបណ្ឌិតសភាចារ្យ បានអានសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទាំងស្រុង៕