(ភ្នំពេញ)៖ ដោយឃេីញពីការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិចំរេីនផល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រចំនួន២៦គ្រួសារ។

នាឱកាសនោះ ឧត្តមសេនីយ៍ ស ថេត បានផ្តល់ការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាដល់ប្រជាពលរដ្ឋទីទ័លក្រទាំង២៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១០មុឺនរៀល ទឹកបរិសុទ្ធចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៉ីវចំនួន១យួរ មីចំនួន១កេស ត្រីខចំនួន១យួរ និងអង្ករចំនួន២៥គីឡូផងដែរ៕