(ភ្នំពេញ)៖ ក្រុមក្មេងស្ទាវពីរក្រុមជិះម៉ូតូ៦ម៉ូតូ ដូចគ្នាបានបើកការប្រយុទ្ធគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចអន្តរាគមន៍ប្របួចបាន៣នាក់ នៅវេលាម៉ោង១៖៤០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ភាព អាយុ១៨ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅម្តុំអូឡាំពិក មានស្រុកកំណើតនៅអ្នកលឿង។ ទី២,ឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅ ម្ដុំអូឡាំពិកមានស្រុកកំណើត រស់នៅអ្នកលឿងទី៣ឈ្មោះ ហេងហួត ភេទប្រុស មានមុខរបរលាងរថយន្តមានស្រុកកំណើតនៅជាមួយគ្នា។

សាក្សីជនរងគ្រោះបានឲ្យដឹងថា ក្រុមក្មេងស្ទាវជិះម៉ូតូ៥គ្រឿង មានគ្នាជិត១០នាក់ បានចេញពីក្លឹបមួយកន្លែងនៅម្ដុំអាងទឹកកាណាឌីយ៉ា បានជិះពីលិចទៅកើតគោលបំណងត្រឡប់ទៅផ្ទះ​ ខណ:មកដល់ចំណុចកើតហេតុច្រមុះជ្រូកស្ទឹងមានជ័យ ក៏មានក្រុមស្ទាវមួយក្រុមទៀត ជិះម៉ូតូ៥មួយគ្រឿង មកពីក្រោយពុំដឹងមានរឿងអ្វីបានដកខ្សែក្រវ៉ាត់ ខ្លះយកវ៉ៃទៅលើពួកគេពួកគេ។

ស្រាប់តែភាគីម្ខាងទៀត បានដេញវ៉ៃវិញបណ្ដាលឲ្យរងរបួសខ្លះ ពកក្បាល ខ្លះប៉ោងភ្នែកដូចគ្នាភ្លាមៗនោះ ក៏ត្រូវបានសមត្ថិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងបក្សពួកមួយចំនួនទៀត បើកម៉ូតូគេអស់តែម្ដង។

វត្ថុតាំងដកហូតមានខ្សែក្រវ៉ាត់ និងម៉ូតូសង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BC-0114 ជនក្រុមក្មេងស្ទាវទាំងបីនាក់ ត្រូវបានកម្លាំងអន្តរារគមន៍ក្រុងនាំខ្លួន​ ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ បណ្ដោះអាសន្ន និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមផ្លួវច្បាប់៕